Month: March 2022

សិក្ខាសាលាស្តីពីយុទ្ធសាស្រ្ត១០ឆ្នាំ (២០២១-២០៣០) របស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

(ITC-Siem Reap): នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រៀបចំសិក្ខាសាលាពិនិត្យយុទ្ធសាស្រ្តសម្រាប់រយៈ១០ឆ្នាំ របស់វិទ្យាស្ថាន នៅសណ្ឋគារអង្គរផារ៉ាដាយ “Angkor Paradise”។ ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតវិស្វករ អ៊ុម រម្យណី អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ចូលរួមក្នុងសិក្ខាសាលានេះរួមមាន អ្នកស្រាវជ្រាវ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកពាក់ព័ន្ធ សរុបទាំងអស់ ៥៧នាក់។ គោលបំណងសំខាន់គឺពិនិត្យឡើងវិញឱ្យបានលម្អិតផែនការយុទ្ធសាស្រ្តរយៈពេល១០ឆ្នាំ អនុលោមទៅនឹងយុទ្ធសាស្រ្តរបស់ក្រសយងអប់រំ យុវជន និងកីឡា ២០២១-២០៣០ និងសភាពការណ៍បច្ចុប្បន្ន។ មានប្រសាសន៍បើកសិក្ខាសាលា ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់អ្នកស្រាវជ្រាវតិចណូនិងលោកគ្រូ-អ្នកគ្រូ បុគ្គលិកទាំងអស់ ដែលបានខិតខំធ្វើការប្រកបដោយការទទួលខុសត្រូវខ្ពស់។ ឯកឧត្តមក៏បានបញ្ជាក់ថាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានចាប់ផ្តើមពីចំណុចមួយដែលលំបាក ពីគ្មានអ្វីៗទាំងអស់ មកមានឈ្មោះបោះសម្លេង និងមានសាខា នៅត្បូងឃ្មុំ កំពង់ចាម និងវិមានឈ្នះ-ឈ្នះ។ ឯកឧត្តមបានបន្ថែមថា៖ “យើងក៏ចូលរួមជាមួយគម្រោងដ៏ធំមួយ គឺ STEM សម្រាប់សិស្សវិទ្យាល័យ ដោយមានការសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ។ ជោគជ័យមួយទៀតគឺចំនួនអាហារូបករណ៍ Eiffel សម្រាប់និសិ្សតតិចណូ ចំនួន៩ /១៣ “។ …

សិក្ខាសាលាស្តីពីយុទ្ធសាស្រ្ត១០ឆ្នាំ (២០២១-២០៣០) របស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា Read More »

លោកជំទាវ Manuela V. Ferro, អនុប្រធានធនាគារពិភពលោកប្រចាំនៅwashingtonបានអញ្ជេីញមកធ្វេីទស្សនកិច្ចស្វែងយល់នៅតិចណូ។

លោកជំទាវ Manuela V. Ferro, អនុប្រធានធនាគារពិភពលោកប្រចាំនៅwashingtonបានអញ្ជេីញមកធ្វេីទស្សនកិច្ចស្វែងយល់នៅតិចណូ។ ប្រតិភូមានការពេញចិត្តយ៉ាងខ្លាំងហេីយបានមានប្រសន៍ថា ” Right Choice for the Bank’s Support and Visit”

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានរៀបចំកិច្ចប្រជុំ Consortium International d’appui à l’ITC 2022 ប្រកបដោយជោគជ័យ។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានរៀបចំកិច្ចប្រជុំ Consortium International d’appui à l’ITC 2022 ប្រកបដោយជោគជ័យ។កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាប្រធានក្រុមប្រឹក្សាភិបាល។ កិច្ចប្រជុំប្រចាំឆ្នាំនេះពិតជាសំខាន់សម្រាប់ផ្តល់ជាគំនិតនិងយោបល់ ទៅលើការរៀបចំកម្មវិធីសម្រាប់ឆ្នាំសិក្សាថ្មី។ យើងមានអ្នកចូលរួមផ្ទាល់នៅកន្លែងចំនួន៣៨នាក់ ដែលភាគច្រើនមកពីប្រទេសបារាំង។ លោកជំទាវប្រធានក្រុមប្រឹក្សាភិបាលបានស្នើឱ្យសាលាដៃគូធ្វើការងារបន្តជាមួយដេប៉ាតឺម៉ង់ពាក់ព័ន្ធនៅថ្ងៃស្អែក ព្រោះជំនួបជារួមមានរយ:ពេលខ្លីពេក ដោយសាររឿងកូវីដ។

Cambodia Needs 35,000 Qualified Engineers From 2018 to 2020

35,000 qualified engineering professionals are needed in Cambodia from 2018 to 2020 to fulfill the high demand of the current labor market, according to the Japan International Cooperation Agency (JICA) report. The statement was made during the 2017 Annual Report Seminar of the Cambodia Board of Engineers at the Ministry of Labour and Vocational Training …

Cambodia Needs 35,000 Qualified Engineers From 2018 to 2020 Read More »