INSTITUTE OF TECHNOLOGY OF CAMBODIA

Category: News

  • អបអរសាទរ និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលទទួលបានចំណាត់ថ្នាក់លេខ ៣ លើផ្នែក Network track វគ្គផ្តាច់ព្រ័ត Huawei ICT Competition 2022-2023 ដែលមានក្រុមចូលរួមទាំងអស់ 74 ប្រទេស

    អបអរសាទរ និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលទទួលបានចំណាត់ថ្នាក់លេខ ៣ លើផ្នែក Network track វគ្គផ្តាច់ព្រ័ត Huawei ICT Competition 2022-2023 ដែលមានក្រុមចូលរួមទាំងអស់ 74 ប្រទេស

    អបអរសាទរ និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន២រូប ដែលទទួលបានចំណាត់ថ្នាក់លេខ ៣ លើផ្នែក Network track នៅក្នុងកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត Huawei ICT Competition 2022-2023 Global Final នៅទីក្រុង​ Shenzhen ប្រទេសចិន ដែលមានក្រុមចូលរួមទាំងអស់ 74 ប្រទេសចូលរួម

  • កិច្ចប្រជុំពង្រឹងសហប្រតិបត្តិការលើវិស័យទឹកស្អាតរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

    កិច្ចប្រជុំពង្រឹងសហប្រតិបត្តិការលើវិស័យទឹកស្អាតរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

    (វបក-រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ): នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានដឹកនាំមន្ត្រីនិងបុគ្គលិកមកពីមហាវិទ្យាល័យវារីសាស្រ្ត សាលាក្រោយបរិញ្ញាបត្រ មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ និងការិយាល័យទំនាក់ទំនងសហគ្រាស នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជួបប្រជុំដើម្បីពង្រឹងទំនាក់ទំនងជាមួយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែលដឹកនាំដោយឯកឧត្តមអគ្គនាយក ឡុងណារ៉ូនិងថ្នាក់ដឹកនាំពាក់ព័ន្ធ។ ក្នុងជំនួបនេះក៏មានការចូលរួមពីលោកថ្លាង ភក្ត្រា តំណាងពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំងAFD ប្រចាំកម្ពុជាផងដែរ។
    គោលបំណងដ៏ចំបងសម្រាប់ជំនួបប្រជុំនេះគឺស្វែងយល់ពីស្ថាបន័ទាំងពីរ និង ពិនិត្យលទ្ធភាពកិច្ចសហប្រតិបត្តិការលម្អិតបន្ថែមលើអនុស្សារណៈយោគយល់ដែលមានស្រាប់។ លោកបណ្ឌិតឈួនគង់បានធ្វើបទបង្ហាញពីកម្មវិធីបណ្តុះបណ្តាល ការស្រាវជ្រាវនិងសេវាកម្មបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗទាក់ទងនឹងវិស្វកម្មទឹកស្អាតនិងបរិស្ថានដែលមាននៅមហាវិទ្យាល័យវារីសាស្រ្ត។ ជាលទ្ធផលភាគីទាំងពីរបានយល់ស្របគ្នាថាការពង្រឹងធនធានមនុស្សអោយខ្លាំងគឺជារឿងដ៏សំខាន់ ហើយព្រមព្រៀងគ្នាថានឹងកំនត់សកម្មភាពលើកាបណ្តុះបណ្តាលនិងការស្រាវជ្រាវលើវិស័យទឹកស្អាតដើមី្បឆ្លើយតបនឹងតម្រូវការជាក់ស្តែងនិងស្ថានភាពបច្ចុប្បន្ននាពេលដ៏ខ្លីខាងមុខ។ គួររំលឹកថាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចុះអនុសារណៈនៃការយោគយល់គ្នារវាងស្ថាប័នកាលពីថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ២០២៣។

  • គណៈប្រតិភូសហគ្រិនចិនបានធ្វើទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា/ Chinese Entrepreneur Delegation (CIIC International Education Technology (Beijing) Co., Ltd. Visits Institute of Technology of Cambodia

    គណៈប្រតិភូសហគ្រិនចិនបានធ្វើទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា/ Chinese Entrepreneur Delegation (CIIC International Education Technology (Beijing) Co., Ltd. Visits Institute of Technology of Cambodia

    (ITC-Phnom Penh)៖ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំ១១៣អា នៅទីស្នាក់ការកណ្តាល នៃវិទ្យាស្ថានបច្ចេកវិទ្យា នៅទីក្រុងភ្នំពេញ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (វ.ប.ក.) បានផ្តល់នូវការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់ប្រតិភូសហគ្រិនជាន់ខ្ពស់នៃប្រទេសចិនដឹកនាំដោយDr. Liu Huaizeng លេខាធិការបក្ស និងជាអគ្គនាយកក្រុមហ៊ុន CIIC Technology Group Co., Ltd.

    ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថាវ.ប.ក.នឹងមានអាយុ៦០ឆ្នាំ នាឆ្នាំក្រោយ។ វ.ប.ក.មានដៃគូបរទេសជាច្រើនជាពិសេសនៅអឺរ៉ុប និងក៏មាននៅអាស៊ីផងដែរ ដូចជាជប៉ុន ថៃ ចិន ។ល។ វ.ប.ក.មានបេសកកម្មបីធំៗ៖
    ១) រក្សានិងបង្កើនគុណភាពបណ្តុះបណ្តាលជំនាញវិស្វកម្មនៅកម្ពុជា (ធ្វើយ៉ាងណាអោយឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ក្នុងបរិបទបដិវត្តន៍ឧស្សាកម្ម៤.០),
    ២) ពង្រឹងការស្រាវជ្រាវ (មាន៥ជំនាញធំជាអាទិភាព៖
    ២.១.) បច្ចេកវិទ្យា និងការគ្រប់គ្រងថាមពល (ETM)
    ២.២.) បច្ចេកវិទ្យាអាហារ និងអាហារូបត្ថម្ភ (FTN)
    ២.៣.) វិទ្យាសាស្ត្រ និងរចនាសម្ព័ន្ធរូបធាតុ (MSS)
    ២.៤.) មេកាត្រូនិច និងបច្ចេកវិទ្យាព័ត៌មាន (MIT)
    ២.៥.) ទឹក និងបរិស្ថាន (WAE)
    ៣) តភ្ជាប់ទំនាក់ទំនងជាមួយសហគ្រាសឯកជន (ដោយចែករំលែកបច្ចេកវិទ្យាថ្មីដល់វិស័យឯកជននិងសង្គម)។

    បន្ទាប់មកសមាភាគីចិនថ្លែងអំណរគុណចំពោះការទទួលយ៉ាងកក់ក្តៅនឹងបានសន្យាថាភាគីចិននឹងសហការជាមួយវ.ប.ក. ដើមី្បអភិវឌ្ឍន៍សហគ្រិនវ័យក្មេង តាមរយៈផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជាចិន និងបានអញ្ជើញថ្នាក់ដឹកនាំវ.ប.ក. ទៅធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន ដើមី្បរឹតចំណងមិត្តភាពជាមួយគ្នា។

    ជាការឆ្លើយតបឯកឧត្តមបណ្ឌិតរីករាយនិងបានទទួលយកការអញ្ជើញ។ ឯកឧត្តមនាយកបានជម្រាបជូនប្រធានគណៈប្រតិភូថា(វ.ប.ក.) នឹងជ្រើសរើសពេលវេលាសមស្របណាមួយដើមី្បទៅបំពេញទស្សនកិច្ចនេះនាពេលអនាគតខាងមុខ ដើមិ្បកសាងកិច្ចសហប្រតិបត្តិការនិងពង្រឹងមិត្តភាពរវាងគ្នា។

  • Let’s join us at 2nd Green Career Fair! Date 8th to 9th June 2023, during the 12th Scientific Day of ITC

    Let’s join us at 2nd Green Career Fair! Date 8th to 9th June 2023, during the 12th Scientific Day of ITC

    Under GREENCap project of the Erasmus+ Programme, Institute of Technology of Cambodia (ITC) will organize the 2nd Green Career Fair in parallel with the 12th Scientific Day of ITC. There will be around 40 companies joining this event and having their booths exhibition. This is a great opportunity for students and alumni to participate also with other side events and seeking for green job opportunity. 

    Let’s join us at 2nd Green Career Fair!

    Date 8th to 9th June 2023, during the 12th Scientific Day of ITC

    Venue: Institute of Technology of Cambodia (ITC)- សាលាតិចណូ

  • កិច្ចប្រជុំរបស់ ITC និង USS ជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក និងសហការី/ Meeting of ITC and UHS with the ambassador of the Czech Republic and his colleagues

    កិច្ចប្រជុំរបស់ ITC និង USS ជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក និងសហការី/ Meeting of ITC and UHS with the ambassador of the Czech Republic and his colleagues

    (ITC-Phnom Penh)៖ នាព្រឹកថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រឹងនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅទីតាំងទី១នៃវ.ប.ក.ភ្នំពេញ មានជំនួបរវាងថ្នាក់ដឹកនាំវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (UHS), និង ប្រតិភូអញ្ចើញមកពីស្ថានទូតនៃសាធារណរដ្ឋឆេក ដឹកនាំដោយឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជា។

    ថ្នាក់ដឹកនាំនៃគ្រឹះស្ថានឧត្តមសិក្សាទាំងពីរ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)និងឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (UHS)។

    កិច្ចពិភាក្សារវាងគ្រឹះស្ថានឧត្តមសិក្សាទាំងពីរ ជាមួយនឹងប្រតិភូអញ្ជើញមកពីស្ថានទូតនៃសាធារណៈរដ្ឋឆេកនេះ ផ្តោតជាសំខាន់លើគម្រោងរួមគ្នាក្នុងកិច្ចសហការបន្តបម្រើឱ្យការអភិវឌ្ឍន៍កម្មវិធីបណ្តុះបណ្តាលជំនាញសិក្សាទាក់ទងនឹងវិស្វកម្មជីវៈវេជ្ជសាស្រ្ត (Biomedical engineering) ក្នុងការបណ្តុះបណ្តាលដល់និស្សិតកម្ពុជាជំនាន់ទី២។

    ថ្នាក់ដឹកនាំនៃគ្រឹះស្ថានឧត្តមសិក្សាទាំងពីរបានបញ្ជាក់រួមគ្នាថាធនធានមនុស្សក្នុងជំនាញនេះពិតជាសំខាន់សម្រាប់តម្រូវការក្នុងមន្ទីរពេទ្យកម្ពុជា។ ជាក់ស្តែងយើងមានតែ៥នាក់ប៉ុណ្ណោះ តែសម្រាប់ជំនាន់ទី២ យើងមាននិសិ្សតរហូតដល់២៨នាក់។

    និសិ្សតទាំង៥នាក់ដែលបានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ កម្រិតបញ្ញាបត្ររងផ្នែកវិស្វកម្មជីវៈវេជ្ជសាស្រ្ត (Associate degree of Biomedical Engineering) បានទទួលការងារធ្វើទាំងអស់គ្នា។

    គោលបំណងនាពេលអនាគត ភាគីឆែកនិងកម្ពុជាមានគោលដៅបណ្តុះបណ្តាលរហូតដល់កម្រិត បញ្ញាបត្រ (Bachelor of Bio-Medical Engineering) និងបញ្ញាបត្រជាន់ខ្ពស់ (Master of Bio-Medical Engineering ។

  • គ្រឹះស្ថានដៃគូបារាំង INSA Toulouse, INP-ENSAT និងINP-ENSEEIHT បានទទួលបដិសណ្ឋារកិច្ចឯកឧត្តមបណ្ឌិតនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

    គ្រឹះស្ថានដៃគូបារាំង INSA Toulouse, INP-ENSAT និងINP-ENSEEIHT បានទទួលបដិសណ្ឋារកិច្ចឯកឧត្តមបណ្ឌិតនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

    (ITC-Toulouse, France): នាថ្ងៃទី២៦ និង២៧ ខែមេសា ឆ្នាំ២០២៣ គ្រឹះស្ថានដៃគូបារាំង INSA Toulouse, INP-ENSAT និងINP-ENSEEIHT បានទទួលបដិសណ្ឋារកិច្ចឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងគណៈប្រតិភូ ដោយស្រី Catherine XUERB, សាកលវិទ្យាធិការនៃ INP Toulouse និងលោកនាយក Bertrand RAQUET នាយក INSA Toulouse និងលោក Pascal LAFAILLE នាយក INP-ENSAT។ គោលបំណងដ៏ចំបងសម្រាប់ដំណើរទស្សនកិច្ចនេះគឺដើមី្បចុះហត្ថលេខាលើឯកសារបន្តសុពលភាពអនុសារណៈនៃការយោគយល់គ្នារវាងស្ថាប័ននិងសំណេះសំណាលជាមួយប្អូនៗនិសិ្សតសាលាតិចណូដែលកំពុងបន្តការសិក្សានៅក្នងគ្រឹះស្ថានខាងលើ។ គួររំលឹកថាជាមួយនឹង INP Toulouse យើងបានចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយគ្នាតាំងពីឆ្នាំ២០០៣។  ជាលទ្ធផលយើងបានបញ្ជូននិសិ្សតឆ្នើមនិងសាស្រ្តាចារ្យមកសិក្សាចំនួន២៥នាក់ និងយើងបានទទួលនិសិ្សតមកពីសាលានេះចំនួន៥០នាក់។ ពាក់ព័ន្ធនឹងការស្រាវជ្រាវយើងក៏បានធ្វើការួមគ្នានិងបានធ្វើPublicationsរួមគ្នាជាង២៥។ ភាគីទាំងពីរបានព្រមព្រៀងគ្នាថានឹងពង្រឹងនិងពង្រីកសកម្មភាពបន្ថែមទៀត ក្នុងពេលខាងខាងមុខ ដើមី្បឆ្លើយតបនឹងតម្រូវការជាក់ស្តែងនិងស្ថានភាពបច្ចុប្បន្ននៃស្ថាប័ននីមួយៗ។

  • ដំណឹងមរណភាព

    ដំណឹងមរណភាព

    យើងខ្ញុំទាំងអស់គ្នាជាគណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ សូមវិញ្ញាណក្ខន្ធលោកយាយមហាឧបាសិកាបានទៅកាន់សុគតិភពកុំបីខាន។

  • នាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចជាផ្លូវការនៅ សាលាIMT Mines Alès នៅភាគខាងត្បូងនៃប្រទេសបារាំង

    នាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចជាផ្លូវការនៅ សាលាIMT Mines Alès នៅភាគខាងត្បូងនៃប្រទេសបារាំង

    (ITC-Alès, France)៖ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់សមភាគីបារាំង IMT Mines Alès ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចជាផ្លូវការនៅ សាលាIMT Mines Alès នៅភាគខាងត្បូងនៃប្រទេសបារាំង។ គួរំលឹកថា IMT Mines Alès គឺជាសាលាធំទី៣ផ្នែកធនធានរ៉ែបន្ទាប់ពី Mines de Paris និង Mines de Saint-Étienne។ IMT Mines Alès នឹងប្រារព្ធខួបលើកទី១៨០ឆ្នាំ នៅចុងឆ្នាំនេះ ព្រោះវាត្រូវបានសាងសង់កាលពីឆ្នាំ១៨៤៣។ បើយោតាមលោក Éric នាយកទំនាក់ទំនងអន្តរជាតិ សាលានេះមាននិសិ្សតសរុបប្រមាណ២០០០នាក់ ក្នុងនោះមាននិសិ្សតបរទេស២៥៦នាក់។ គោលបំណងនៃបេសកកម្មរវាងគ្រឹះស្ថានឧត្តមសិក្សាទំាងពីរនេះគឺ៖

    1. ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី;
    2. កំណត់បទដ្ឋានថ្មីនៃការបញ្ជូន/ទទួលនិសិ្សតទៅវិញទៅមក;
    3. ចុះហត្ថលេខាបន្តសុពលភាពអនុសារណៈនៃការយោគយល់គ្នា;
    4. សាកសួរសុខទុក្ខនិសិ្សតសាលាតិចណូ (៥នាក់) ដែលកំពុងបន្តការសិក្សា;
    5. ការផ្លាស់ប្តូរសាស្រ្តាចារ្យគ្នានិងអ្នកស្រាវជ្រាវ។

    គួររំលឹកថា IMT Mines Alès បានទទួលយកនិសិ្សតចំនួន៩នាក់ហើយ ក្នុងនោះមាន៥នាក់កំពុងសិក្សា។ លោកស្រី នាយិការ Dr. Assia TRIA បានសម្តែងការរីករាយនិងស្វាគមន៍យ៉ាងកក់ក្តៅគណៈប្រតិភូនិងសន្យាថាយើងនឹងពង្រីកសកម្មភាពរួមគ្នាអោយបានកាន់តែច្រើនបន្ថែមទៀត ដើមី្បផលប្រយោជន៍រួមគ្នា។

  • ការបង្ហាញបេះដូងរបស់ប្រទេសកម្ពុជា ត្រូវបានបញ្ចូលក្នុងសៀវភៅកំណត់ត្រាហ្គីណេស

    ការបង្ហាញបេះដូងរបស់ប្រទេសកម្ពុជា ត្រូវបានបញ្ចូលក្នុងសៀវភៅកំណត់ត្រាហ្គីណេស

    (ITC-Phnom Penh): គណៈគ្រប់គ្រង សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ បុគ្គលិក និងនិសិ្សតទាំងអស់នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (វបក)ពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលកម្ពុជាយើងបានបំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» របស់កម្ពុជាលើទឹកដីអង្គរ ដែលមានចំនួនជិត ៤លានបេះដូង។

    បើយោងតាម Channel Telegram របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន «គណៈកម្មការកំណត់ត្រាពិភពលោក (Guinness world record) បានប្រកាសថា កម្ពុជាជាប្រទេសដែលមាន អ្នកចូលរួមបត់បេះដូង បានចំនួនបេះដូងច្រើនជាងគេនៅលើពិភពលោក។ កម្ពុជាបំបែកកំណត់ត្រា ពិភពលោកថ្មី តាមរយៈការបត់បេះដូងដែលមានចំនួនរហូតដល់ ៣៩១៧៨០៥ តួលេខនេះគឺបំបែកកំណត់ត្រាចាស់របស់អង់គ្លេស ដែលកាលពីឆ្នាំ២០១៩ មានចំនួន ៥៣៧០៤ បេះដូង»។

    បេះដូងដែលបានរៀបចំជា «សួនបេះដូង» នៅបរិវេណប្រាសាទអង្គរវត្ត គឺបានមកពីការចូលរួមបត់បេះដូងពីពុកម៉ែ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជនគ្រប់ទិសទីរួចមក ដើម្បីយកមករៀបចំជា «សួនបេះដូង» លើទឹកដីអង្គរដ៏ពិសិដ្ឋនៃយើងទាំងអស់គ្នា ត្រៀមបង្ហាញភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសបង្ហាញពីកិត្យានុភាព នៃការរួបរួមសាមគ្គីភាពរបស់ប្រជាជនកម្ពុជា។

    យើងទាំងអស់គ្នានៃវិទ្យាស្ថានបច្ចេវិទ្យាទាំងមូលជាពិសេសក្រុមការងារយុវជនស្ម័គ្រចិត្ត (សសយក នៃវបក) ពិតជាមានមោទនភាពក្នុងនាមជាខ្មែរ ចំពោះកំណត់ត្រាពិភពលោក (Guinness World Records) ដោយបានចូលរួមផលិតបេះដូងបានចំនួន២០៣២០។