កម្មវិធី career session របស់និស្សិតជាមួយក្រុមហ៊ុន Chip Mong Insee កាលពីថ្ងៃ 04 ខែឧសភាឆ្នាំ2022
Category: News
-

ឱកាសការងារកំពុងរង់ចាំនិស្សិតតិចណូ(ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ លោកបណ្ឌិត ជុនហៀង ថាវរិទ្ធិ បានទទួលជួបតំណាងក្រុមហ៊ុន Baosteel Canning (Cambodia) Co., Ltd,
(ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ លោកបណ្ឌិត ជុនហៀង ថាវរិទ្ធិ បានទទួលជួបតំណាងក្រុមហ៊ុន Baosteel Canning (Cambodia) Co., Ltd, ដែលជាក្រុមហ៊ុនផលិតសំបកកំប៉ុងអាលុយមីញ៉ូម របស់ប្រទេសចិន ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ក្នុងខេត្តកំពង់ស្ពឺ។ បើតាមជំនួយការ CEO នៃក្រុមហ៊ុននេះ រោងចក្រមួយនេះនឹងសាងសង់រួចរាល់ និងចាប់ដំណើរការនៅឆ្នាំ២០២៤។
គួររំលឹកថា Baosteel Canning នៅក្នុងប្រទេសចិនជាក្រុមហ៊ុនមួយគ្រប់គ្រងដោយរដ្ឋាភិបាលចិនផ្ទាល់ និងមានសាខារោងចក្រផលិតសំបកកំប៉ុងជាច្រើននៅក្រៅប្រទេស។
គោលបំណងនៃជំនួបនេះគឺក្រុមហ៊ុនចង់បានជាពិសេសវិស្វកររៀនចប់ដោយជោគជ័យពីដេប៉ាតឺម៉ង់ GIM, GEE, GRU (40-60នាក់) ដើមី្បបម្រើការនៅទីនោះ។
លោកនាយករងបានថ្លែងអំណរគុណចំពោះការផ្តល់ទំនុកចិត្តរបស់ក្រុមហ៊ុនមកលើធនធានមនុស្សរបស់សាលាតិចណូនិងបានស្នើឱ្យធ្វើការជាមួយដេប៉ាតឺម៉ង់ពាក់ព័ន្ធដោយផ្ទាល់ ដើមី្បពិភាក្សាលើយន្តការនៃការស្រូបយកកំលាំងពលកម្មពីសាលាតិចណូ និងជួយផ្តល់ឱកាសធ្វើកម្មសិក្សាដល់និសិ្សត។
-

រូបចម្លាក់អវកាសយានិកសូវៀតទី១ពិភពលោក Yuri Gagarin បានមកដល់កម្ពុជា
(ITC-Phnom Penh)៖ នាព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងទី១២ ខែមេសា ឆ្នាំ២០២២ ពិធីសម្ពោធរូបចម្លាក់អវកាសយានិកសូវៀតទី១ពិភពលោក Yuri Alekseyevich Gagarin ត្រូវបានរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម Mr. Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុសី្សប្រចាំនៅកម្ពុជា និងឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និងកីឡា។ ក៏មានការចូលរួមផងដែរពី ឯកឧត្តម ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) លោកនាយករង និងមន្រ្តីទូតជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានរំលឹកពីប្រវត្តិរបស់វិទ្យាស្ថាន ដោយរំលេចពីគុណបំណាច់របស់អតីតសហភាពសូវៀត ដែលបានជួយកសាងវិទ្យាស្ថាននេះ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលវិស្វករកម្ពុជា។ ឯកឧត្តមក៏បានសម្រេចរៀបចំទីស្នាក់ការមួយនៅក្នុងសាលាតិចណូដើមី្បបន្តនិងពង្រឹងសហប្រតិបត្តិការទ្វេភាគីឡើងវិញ ជាពិសេសវិស័យ ស្រាវជ្រាវ បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតបានរំលឹកថា៖ «លោក Yuri Gagarin គឺជាអ្នកបើកយន្តហោះ និងអវកាសយានិកសូវៀត ដែលបានក្លាយជាមនុស្សដំបូងគេដែលធ្វើដំណើរទៅកាន់ទីអវកាស។ ការធ្វើដំណើរក្នុងយាន Vostok 1 លោក Gagarin បានបញ្ចប់គន្លងមួយរបស់ផែនដីនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ១៩៦១។ ដោយសម្រេចបាននូវព្រឹត្ដិការណ៍ដ៏សំខាន់នេះក្នុងការប្រណាំងលំហអាកាស គាត់បានក្លាយជាតារាល្បីលំដាប់អន្តរជាតិ ហើយបានទទួលរង្វាន់ និងមេដាយជាច្រើន រួមទាំងវីរៈបុរសនៃសហភាពសូវៀត ដែលជាកិត្តិយសខ្ពស់បំផុត»។ ឯកឧត្តមបានបន្ថែមថា នេះគឺដោយសារប្រទេសរសី្សបានបោះជំហ៊ានមួយយ៉ាងសំខាន់ក្នុងវិស័យវិទ្យាសាស្រ្ត។ ឯកឧត្តមក៏បានទទួលយកដោយរីករាយការផ្តួចផ្តើមគំនិតបង្កើតទីស្នាក់ការរុសី្សប្រចាំនៅសាលាតិចណូ ដើមី្បបន្តនិងពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរ។
-

សិក្ខាសាលាស្តីពីយុទ្ធសាស្រ្ត១០ឆ្នាំ (២០២១-២០៣០) របស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
(ITC-Siem Reap): នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រៀបចំសិក្ខាសាលាពិនិត្យយុទ្ធសាស្រ្តសម្រាប់រយៈ១០ឆ្នាំ របស់វិទ្យាស្ថាន នៅសណ្ឋគារអង្គរផារ៉ាដាយ “Angkor Paradise”។
ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតវិស្វករ អ៊ុម រម្យណី អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ចូលរួមក្នុងសិក្ខាសាលានេះរួមមាន អ្នកស្រាវជ្រាវ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកពាក់ព័ន្ធ សរុបទាំងអស់ ៥៧នាក់។
គោលបំណងសំខាន់គឺពិនិត្យឡើងវិញឱ្យបានលម្អិតផែនការយុទ្ធសាស្រ្តរយៈពេល១០ឆ្នាំ អនុលោមទៅនឹងយុទ្ធសាស្រ្តរបស់ក្រសយងអប់រំ យុវជន និងកីឡា ២០២១-២០៣០ និងសភាពការណ៍បច្ចុប្បន្ន។
មានប្រសាសន៍បើកសិក្ខាសាលា ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់អ្នកស្រាវជ្រាវតិចណូនិងលោកគ្រូ-អ្នកគ្រូ បុគ្គលិកទាំងអស់ ដែលបានខិតខំធ្វើការប្រកបដោយការទទួលខុសត្រូវខ្ពស់។ ឯកឧត្តមក៏បានបញ្ជាក់ថាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានចាប់ផ្តើមពីចំណុចមួយដែលលំបាក ពីគ្មានអ្វីៗទាំងអស់ មកមានឈ្មោះបោះសម្លេង និងមានសាខា នៅត្បូងឃ្មុំ កំពង់ចាម និងវិមានឈ្នះ-ឈ្នះ។ ឯកឧត្តមបានបន្ថែមថា៖ “យើងក៏ចូលរួមជាមួយគម្រោងដ៏ធំមួយ គឺ STEM សម្រាប់សិស្សវិទ្យាល័យ ដោយមានការសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ។ ជោគជ័យមួយទៀតគឺចំនួនអាហារូបករណ៍ Eiffel សម្រាប់និសិ្សតតិចណូ ចំនួន៩ /១៣ “។
ជោគជ័យទាំងអស់នេះបញ្ជាក់យ៉ាងច្បាស់អំពើសមត្ថភាពពិតប្រាកដ របស់សាលាតិចណូយើង។ ឯកឧត្តមសង្ឃឹមយ៉ាងម៉ុតមាំថាសាលាតិចណូអាចធ្វើបានដើមី្បក្លាយជាគ្រឹះស្ថានឧត្តមសិក្សាកំរិតអន្តរជាតិ និងប្រកាសបើកសិក្ខាសាលាចាប់ពីពេលនេះតទៅ។
-

លោកជំទាវ Manuela V. Ferro, អនុប្រធានធនាគារពិភពលោកប្រចាំនៅwashingtonបានអញ្ជេីញមកធ្វេីទស្សនកិច្ចស្វែងយល់នៅតិចណូ។
លោកជំទាវ Manuela V. Ferro, អនុប្រធានធនាគារពិភពលោកប្រចាំនៅwashingtonបានអញ្ជេីញមកធ្វេីទស្សនកិច្ចស្វែងយល់នៅតិចណូ។ ប្រតិភូមានការពេញចិត្តយ៉ាងខ្លាំងហេីយបានមានប្រសន៍ថា ” Right Choice for the Bank’s Support and Visit”
-

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានរៀបចំកិច្ចប្រជុំ Consortium International d’appui à l’ITC 2022 ប្រកបដោយជោគជ័យ។
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានរៀបចំកិច្ចប្រជុំ Consortium International d’appui à l’ITC 2022 ប្រកបដោយជោគជ័យ។
កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាប្រធានក្រុមប្រឹក្សាភិបាល។កិច្ចប្រជុំប្រចាំឆ្នាំនេះពិតជាសំខាន់សម្រាប់ផ្តល់ជាគំនិតនិងយោបល់ ទៅលើការរៀបចំកម្មវិធីសម្រាប់ឆ្នាំសិក្សាថ្មី។
យើងមានអ្នកចូលរួមផ្ទាល់នៅកន្លែងចំនួន៣៨នាក់ ដែលភាគច្រើនមកពីប្រទេសបារាំង។
លោកជំទាវប្រធានក្រុមប្រឹក្សាភិបាលបានស្នើឱ្យសាលាដៃគូធ្វើការងារបន្តជាមួយដេប៉ាតឺម៉ង់ពាក់ព័ន្ធនៅថ្ងៃស្អែក ព្រោះជំនួបជារួមមានរយ:ពេលខ្លីពេក ដោយសាររឿងកូវីដ។
-

Cambodia Needs 35,000 Qualified Engineers From 2018 to 2020
35,000 qualified engineering professionals are needed in Cambodia from 2018 to 2020 to fulfill the high demand of the current labor market, according to the Japan International Cooperation Agency (JICA) report.
The statement was made during the 2017 Annual Report Seminar of the Cambodia Board of Engineers at the Ministry of Labour and Vocational Training (MLVT) on 26 April.
“Counting until December 2017, the Board of Engineers Cambodia has trained and legally registered a total of 3,045 engineers of whom 76 percent are specialised in civil engineering,” said H.E. Pich Sophorn, Secretary of State at the Ministry of Labour and Vocational Training during the seminar.
“However, this number is still very low comparing to the actual need of the current labor market in Cambodia nowadays. We still need about 35,000 engineers from 2018 to 2020 according to research by JICA,” he added.
This high demand for engineering professionals is due to the rapid increase of construction projects in Cambodia over the past decade. Between the years 2000 and 2017, Cambodia has had a total of 39,903 construction projects nationwide worth more than USD37 billion, according to the annual report by the Ministry of Land Management, Urban Planning and Construction (MLMUPC).
In 2017 alone, 3,052 construction projects were recorded representing an increase of 22.31 percent year-on-year from 2016.
“Therefore, Ministry of Labor and Vocational Training is also working hard to train and create more and more qualified engineering professionals, and the board of engineers has played a very important role in doing this significant task,” said H.E. Sophorn.
































































