វបក -ភ្នំពេញ ៖ ថ្ងៃ ពុធ ៧រោច ខែ អាសាឍ ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវ នឹង ថ្ងៃ ទី ២០ ខែ កក្កដា ឆ្នាំ ២០២២ ក្រុម ការងារ យុវជន សសយក ប្រចាំ វិទ្យាស្ថាន បច្ចេកវិទ្យា កម្ពុជា បាន ចាត់ តាំង សមាជិក សមាជិកា ចំនួន ១០រូប ចូល រួម ក្នុង សិក្ខាសាលា ស្ដី ពី កម្មវិធី អនាគត អ្នក ដឹកនាំ ដេីម្បី ទទួល បាន បទពិសោធន៍ ជាក់ស្ដែង អំពី ការ គ្រប់គ្រង អាជីវកម្ម ដោយ មាន ការ ជួយ ជ្រោមជ្រែង ពី ទីប្រឹក្សា ពេញ ដោយ បទពិសោធន៍ ជ្រៅជ្រះ ធ្វើ នៅ សាល សន្និសីទ អគារ A នៃ វិទ្យាស្ថាន ។
Category: News
-

កិច្ចទទួលស្វាគមន៍ក្រុមហ៊ុន Sunwah Groupដែលជាក្រុមហ៊ុនចែកចាយអាហារសមុទ្រ
(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទីអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ូ គីមថូ និងលោកបណ្ឌិត ងួន កុល្លិកា បានទទួលស្វាគមន៍លោកបណ្ឌិត Jonathan Choi, GBM, GBS, JP សមាជិក The Chinese People’s Political Consultative Conference (CPPCC), ប្រធានសហភាពសហគ្រិនតំបន់ Guangdong-HK-Macao Bay, ប្រធានកិត្តិយសអចិន្ត្រៃយ៍នៃសភាពាណិជ្ជកម្មចិន (HK), ប្រធានក្រុមហ៊ុន Sunwah Group។
គួរយល់ថា Sunwah Group បានបង្កើតឡើងនៅឆ្នាំ១៩៥៧ ដោយលោក Choi Kai Yau ក្នុងទីក្រុងហុងកុង។ Sunwah Group ជាអ្នកកែច្នៃ អ្នកលក់ដុំ និងចែកចាយអាហារសមុទ្រ។ វាបានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៃទីក្រុងហុងកុង និងបានពង្រីកអាជីវកម្មលក់ដុំ និងចែកចាយអាហាររបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាមេរិកខាងជើង។ លោក Choi Kai Yau ក៏បានទទួលងារជា “ស្តេចគ្រឿងសមុទ្រ”។
លុះដល់ឆ្នាំ១៩៧៦ លោកបណ្ឌិត Jonathan កូនប្រុសរបស់ស្ថាបនិក បានកាន់តំណែងជាប្រធាន Sunwah ។ ក្រោមការដឹកនាំរបស់គាត់ អាជីវកម្មរបស់ Sunwah ពង្រីកទៅជាក្រុមហ៊ុនចម្រុះដ៏សម្បូរបែបជាមួយនឹងអាជីវកម្មនៅក្នុងផ្នែកសំខាន់ៗដូចជា៖ អាហារសមុទ្រ និងគ្រឿងឧបភោគបរិភោគ អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធផ្សព្វផ្សាយ ការអប់រំ និងបណ្តុះបណ្តាល បច្ចេកវិទ្យាបៃតង និងការថែទាំសុខភាព។ សកម្មភាពគ្របដណ្តប់យ៉ាងទូលំទូលាយនៅក្នុងប្រទេសចិនដីគោក ជប៉ុន ម៉ាកាវ វៀតណាម មីយ៉ាន់ម៉ា កម្ពុជា សិង្ហបុរី កាណាដា អឺរ៉ុប សហរដ្ឋអាមេរិក និងអូស្ត្រាលី។
លោកប្រធានក្រុមហ៊ុនបានសម្រេចចិត្តជ្រើសរើសយកសាលាតិចណូព្រោះចង់ធ្វើកិច្ចសហការលើសពី ការស្រាវជ្រាវ និងនវានុវត្ត គឺការរកចំណូលសម្រាប់ស្ថាប័ន “commercialization”។
ឯកឧត្តមបណ្ឌិតបានអរគុណនិងទទួលយកភាពជាដៃគូនេះ ដើមី្បពិនិត្យលទ្ធភាពដែលយើងអាចធ្វើការជាមួយគ្នានាពេលខាងមុខ ជាពិសេសពាក់ព័ន្ធនឹងគំនិតឆ្នៃប្រឌិត “Innovation”។ -

បំណិនសម្ងួតស្វាយ និងប៉េងប៉ោះ ក្រោមគម្រោង STEM Education Local Partnership
(វបក ភ្នំពេញ)៖ កាលពីថ្ងៃទី០៨ ដល់ ១៦ ខែមិថុនា ឆ្នាំ២០២២ គ្រូឧទេសនៃ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពជាចំនួន ០៨នាក់ បានផ្តល់បំណិនផ្នែក “សម្ងួតស្វាយ និងប៉េងប៉ោះ” ដល់គ្រូបង្គោល(សិក្ខាកាម)ចំនួន ១៣នាក់ ដែលមកពីអនុវិទ្យាល័យ និងវិទ្យាល័យ ចំនួន០៥សាលា ក្រោមគម្រោង STEM Education Local Partnership Program នៃគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP)។ បំណិនបានផ្តោតលើបីផ្នែកសំខាន់ៗ ៖ ទ្រឹស្រ្តី ការអនុវត្ត និងផែនការអាជីវកម្ម។
- ផ្នែកទ្រឹស្តី៖ គ្រូឧទេសបានបង្រៀនចំណេះដឹងមូលដ្ឋាន នៃការសម្ងួត ផលិតផលអាហារ សុវត្ថិភាព និងអនាម័យនៃការផលិតអាហារ ដើម្បីឲ្យ សិក្ខាកាមយល់ដឹងពីកត្តាដែលមានឥទ្ធិពលក្នុងការផលិតអាហារស្ងួត។
- ផ្នែកអនុវត្ត៖ សិក្ខាកាមបានសម្ងួតស្វាយ និងប៉េងប៉ោះដោយ ប្រើការសម្ងួត ដោយពន្លឺព្រះអាទិត្យ (សូឡា) និងទូសម្ងួត។
- ផ្នែកផែនការអាជីវកម្ម៖ សិក្ខាកាម បានរៀនពីការរៀបចំផែនការអាជីវកម្ម ដើម្បីយកចំណេះជំនាញដែលទទួលបានពីបំណិន ក្នុងការរកចំណូលបន្ថែម។
___________________
(ITC, Phnom Penh): From 08 to 16 June 2022, eight lecturers of Institute of Technology of Cambodia have provided the skill training on “Drying Mango and Tomato” to 13 high school teachers coming from five different secondary schools under the STEM Education Local Partnership Program of Higher Education Improvement Project (HEIP). The training focuses on Theory, Practice and Business plan.
- Theory training: trainees have been trained about the basic knowledge of dried food, food hygiene and food safety in order to allow the trainee to understands the affecting factors on the drying process of food.
- Practical training: trainees have been trained on the mango and tomato processing by using solar dryer and oven dryer.
- Business plan: trainees have been trained on how to prepare and apply the business plans to the business’s operations for income generation.
#STEM Education Local Partnership Program #HEIP
-

ពិធីប្រគល់មេដាយការងារថ្នាក់មុនីសារាភ័ណ្ឌថ្នាក់សេនា ជូនលោកសាស្រ្តាចារ្យជប៉ុន និងបារាំង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
(ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួង អប់រំ យុវជន និងកីឡា បានអញ្ជើញបំពាក់មេដាយជូនលោកសាស្រ្តាចារ្យជនជាតិជប៉ុន៣នាក់និងបារាំងម្នាក់៖ Prof. Takada JUN-ICHI, Prof. Watanabe KOICHIRO, Ms. Chikako SASAKI, និង Prof. Bruno DAGUES។
ដៃគូសហការដ៏មានសក្តានុពលទាំង៤រូប ពិតជាបានស្វែងរកការសហការផ្នែកហិរញ្ញវត្ថុនិងសម្ភារ ដើមី្បជួយចូលរួមអភិវឌ្ឍន៍គ្រឹះស្ថានឧត្តមសិក្សាមួយនេះ ដូចជា៖ ផ្តល់អាហារូបករណ៍ ផ្តល់ជាសម្ភារសម្រាប់ទីពិសោធន៍ នាំគម្រោងធំៗនិងសំខាន់ៗមួយចំនួន៖ SATREPS Project, LBE Project, Air Pollution Research Project, Laboratory for Nanostructure and Chemical Analysis, FoodStem ។ល។ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការនិងឯកឧត្តមបណ្ឌិតនាយកសាលាតិចណូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបំពេញបេសកកម្មប្រកបដោយផ្លែផ្កាជាទីមោទនៈ ក្នុងការលើកកម្ពស់វិស័យអប់រំវិស្វកម្ម និងការសិក្សាស្រាវជ្រាវសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា តាមបែបការអប់រំផ្អែកលើមន្ទីរពិសោធន៍។
គួរកត់សម្គាល់លើគម្រោងមួយក្នុងចំនោមគម្រោងជាច្រីនគឺ LBE Project។ គោលដៅចំបងគឺ ការអប់រំផ្អែកលើមន្ទីរពិសោធន៍នេះគឺជា ការអប់រំដែលអនុវត្តនៅក្នុងក្រុមស្រាវជ្រាវ ដើម្បីលើកកម្ពស់គុណភាពនៃការអប់រំនៅក្នុងលក្ខខណ្ឌដោះស្រាយបញ្ហា និងជំនាញជាក់ស្តែង និងអនុវត្តជាទូទៅនៅក្នុងសាកលវិទ្យាល័យជប៉ុនសម្រាប់ថ្នាក់ក្រោយបរិញ្ញាបត្រ និង ថ្នាក់បណ្ឌិត។
គម្រោងនេះធ្វើឡើងក្នុងគោលបំណងឱ្យវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បង្កើនសមត្ថភាពអប់រំ និងស្រាវជ្រាវរបស់ខ្លួនដើម្បីចូលជាស្ថាប័នធនធានជាតិក្នុងវិស័យវិស្វកម្ម ដោយដាក់បញ្ចូលនូវការអប់រំផ្អែកលើមន្ទីរពិសោធន៍ទៅក្នុងកម្មវិធីសិក្សា។ លើសពីនេះ គោលបំណងរួមរបស់គម្រោងនេះ (LBE) គឺកំណត់សាកលវិទ្យាល័យគោលដៅ ដើម្បីលើកកម្ពស់សមត្ថភាពអប់រំ និងការស្រាវជ្រាវឱ្យឆ្លើយតបទៅនឹងតម្រូវការវិស័យឧស្សាហកម្មនៅកម្ពុជា (The Project for Strengthening Engineering Education and Research for Industrial Development in Cambodia has been promoting LBE)។
-

Mobility under Erasmus+
ITC has been increasingly partnered with many international universities. There are different activities and programs that encourage faculties to collaborate with international partners. For instance, ITC, among many universities, is a recipient of Erasmus+ fellowship program for faculty mobility. Recently, Dr. SRANG Sarot and Mr. SOK Piseth, faculties of Industrial and Mechanical Engineering Department, were granted to join the mobility program to visit a university in France to conduct and participate in various academic activities. The follows are their impressions from joining the mobility program.
Dr. SRANG Sarot
“It was a great time during my visit at ECAM LaSalle in Lyon from 11th to 15th April 2022. I very much appreciated the arrangement by the university, which was very effective in terms of timing and corresponding activities. Firstly, I really enjoyed my 2-hour guest lecture to master students in the field of Robotics and IT as this was my first time to give lecture in other country. Secondly, I had participated in several activities which enlightened me of things that I would not easily have opportunity to learn. For example, I had had meetings with the administrative team to discuss various measures in order to run an international master degree program smoothly. I had visited a lab where I could learn another way of conducting practical session which is very likely useful for myself and for some colleagues of mines at my home university to follow. Another important activity was a visit to a robotic company where students participated in practical activity as part of their corresponding class. I also learned some key points of making and repairing a commercial robot arm, which have been unanswered inquiries of mines for a long time, and I may not have had the same opportunity to learn elsewhere. More importantly, I could see the value of collaborating with a company that students can fruitfully learn many things within practical aspect. Lastly, I was very impressed with the infrastructure arrangement in the university such as fabrication laboratory, center for high-tech manufacturing, and business incubator. These form a modern ecosystem to support the processes of products from lab-to-market. I wish such ecosystem to exist in my home university too.
I am thankful to Erasmus+ for creating such opportunity, and ECAM LaSalle for selecting me to join the mobility program and arranging activities for me. I hope there are more of such programs and very much encourage other faculties to participate”
Mr. SOK Piseth
“I have joined ECAM Engineering in Cambodia during the last year as a lecturer of personal and professional development subject. At ECAM Engineering in Cambodia, there are many opportunities of mobilities for students and opportunities of visiting, experiences exchange, and professional development activities for lecturers. As an example, this year I got the opportunity to visit ECAM LaSalle at Lyon. During my visit to ECAM LaSalle, I participated in scheduled activities which were to build my new experiences. I had an exchange workshop with ECAM LaSalle students that builds my experiences of running a workshop with international students. I joined classes conducted by ECAM LaSalle lecturers; so, I could observe and learn different ways to monitor classes more efficiently. I also visited ECAM LaSalle facilities and campus; this gives me knowledge how they manage and run the international program. Finally, I had a visit to 4 Cambodian exchange students; they shared a lot of challenges and great experiences at ECAM LaSalle.
I am thankful to ECAM LaSalle, and Erasmus+ for making exchange programs available for both students and staff. From those programs, students and staff could build new experiences of learning and working.
Join ECAM Engineering program in Cambodia, you will get the next opportunity”




























































