សិស្សមកពីវិទ្យាល័យហ៊ុន សែនពានជីកង បានទៅទស្សកិច្ចសិក្សានៅមន្ទីរពិសោធន៍ ធនធានរ៉ែ និងបណ្ណាល័យ វបក ថ្ងៃទី០៥ ខែ ០៥ ឆ្នាំ ២០២២
Author: SIENG Chamroeun
-

កិច្ចពិភាក្សាការងារពាក់ព័ន្ធនឹងសម្ភារ នៅក្នុងមជ្ឈមណ្ឌលពិសោធន៍វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា
(ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច វ៉េងស្រ៊ុន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន, អនុប្រធានសព័ន្ធសហភាពយុវជនកម្ពុជា ស.ស.យ.ក. និងជាប្រធានសព័ន្ធសហភាពយុវជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ ដើមី្បពិភាក្សាការងារពាក់ព័ន្ធនឹងសម្ភារ នៅក្នុងមជ្ឈមណ្ឌលពិសោធន៍វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ឯកឧត្តម គួច វ៉េងស្រ៊ុន បានបញ្ជាក់ថាឯកឧត្តមនឹងសម្របសម្រួលរវាងរោងចក្រផលិតសម្ភារពិព័ណ៌វិទ្យាសាស្រ្តនៅប្រទេសចិន និងសាលាតិចណូ ដើមី្បឱ្យសាលាអាចមានទំនាក់ទំនងផ្ទាល់ជាមួយភាគីចិន និងទទួលយកសម្ភារថ្មីៗដែលមានកម្រិតខ្ពស់ជាងសម្ផារដែលយើងកំពុងមានបច្ចុប្បន្ន។
ជាការឆ្លើយតប ឯកឧត្តមនាយក បានថ្លែងអំណរគុណចំពោះឯកឧត្តម សាយ សំអាល់ ដែលតែងតែយកចិត្តទុកដាក់ដល់តួនាទីសំខាន់របស់សាលាតិចណូក្នុងការជួយផលិតធនធានមនុស្សរបស់កម្ពុជាក្នុងវិស័យវិស្វកម្ម។ ឯកឧត្តមនាយក បានឯកភាពនិងបន្តសហការជាមួយស.ស.យ.ក. ដើមី្បតម្រង់ទិសយុវជនខ្មែរឱ្យយល់កាត់តែច្បាស់ពីភាពមិនអាចខ្វះបានផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ក្នុងសករាជឌីជីថល របស់យើងនាពេលបច្ចុប្បន្ន។
ការពិភាក្សាបានឈានដល់ការសម្រេចចំនុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១) បន្តនិងពង្រឹងសហប្រតិបត្តិការជាមួយ (សាលាតិចណូ-ស.ស.ស.យ.ក.)
២) រកមូលនិធិជួយនិស្សិតដែលមានគំនិតនវានុវត្ត ដើមី្បឱ្យពួកគេអាចមានឱកាសនិងលទ្ធភាព បង្កើតជា ប្រូតូតាយ “prototype” ។ល។
៣) ផ្តល់និសិ្សតពីរនាក់ (ឆ្នាំទី៥ម្នាក់ និងនិសិ្សតPhDម្នាក់) ចូលរួមជាវាគ្មិន ក្នុងកម្មវិធី សិក្ខាសាលាស្តីពី ការជម្រុញសហគ្រិនភាពយុវជន ក្រោមប្រធានបទ៖ “ការយលដឹងពីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (STEM) ក្នុងការជម្រុញសហគ្រិនភាព” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែឧសភា ឆ្នា២០២២ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហពព័ន្ធយុជនកម្ពុជា។
៤) ញ៉ាំងមជ្ឈមណ្ឌលពិសោធន៍វិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៅក្នុងសាលាតិចណូ ជាកន្លែងពិព័ណ៌សម្រាប់អ្នកទស្សនាមកពីគ្រប់មជ្ឈដ្ឋាន។
៥) ពិនិត្យលទ្ធភាពរកសម្ភារសម្រាប់ Cambodia Science and Technology Center ដែលនឹងសាងសង់នៅសាខាតិចណូ ក្បែរវិមានឈ្នះ-ឈ្នះ (ក្រោមគម្រោងADB)។កិច្ចពិភាក្សាបានបញ្ចប់ជោគជ័យ ដោយភាគីទាំងពីរមានស្មារតីយោគយល់គ្នាខ្ពស់។
-

ទិវាកម្មសិទ្ធិបញ្ញាពិភពលោក និងយុវជន
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ដោយមានការឯកឧភាព គណៈគ្រប់គ្រងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និសិ្សតនៃសាលាតិចណូ បាននិងកំពុងចូលរួម (Learning by doing) បំលាស់ទីឧបករណ៍ ពិសោធន៍មួយចំនួន (១៤គ្រឿង) ដើមី្បតម្លើងនៅផ្សារ អ៊ីអន២ (AEON Mall 2) សម្រាប់ “ទិវាកម្មសិទ្ធិបញ្ញាពិភពលោក និងយុវជន” ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ដោយមានការចូលរួមពី៖ ក្រសួងពាណិជ្ជកម្ម ក្រសួង វប្បធម៌ និងវិចត្រសិល្បៈ និង WIPO ព្រមទាំងការសហការណ៍របស់ស.ស.យ.ក. រាជធានីភ្នំពេញ។
សូមឯកឧត្តម លោកគ្រូ-អ្នកគ្រូ និងសហសេវិក មេត្តាជ្រាបជារបាយការណ៍។ -
សង្រ្កាន្ត តិចណូក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ២០២២
សង្រ្កាន្ត តិចណូ ៖ ថ្ងៃ សៅរ៍ ៨កេីត ខែ ចេត្រ ឆ្នាំ ឆ្លូវ ត្រី ស័ក ព.ស.២៥៦៥ ត្រូវ នឹង ថ្ងៃ ទី ៩ ខែ មេសា ឆ្នាំ ២០២២
សួស្តីឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ២០២២
សូមបួងសួងដល់ទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សាការពារដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និស្សិត នៃវិទ្យាស្ថាន បច្ចេកវិទ្យា កម្ពុជា ទាំងអស់ ព្រមទាំងក្រុមគ្រួសារឱ្យទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងទទួលបានជោគជ័យគ្រប់ភារកិច្ចទាំងអស់។ -

សិក្ខាសាលាស្តីពីយុទ្ធសាស្រ្ត១០ឆ្នាំ (២០២១-២០៣០) របស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
(ITC-Siem Reap): នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រៀបចំសិក្ខាសាលាពិនិត្យយុទ្ធសាស្រ្តសម្រាប់រយៈ១០ឆ្នាំ របស់វិទ្យាស្ថាន នៅសណ្ឋគារអង្គរផារ៉ាដាយ “Angkor Paradise”។
ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតវិស្វករ អ៊ុម រម្យណី អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ចូលរួមក្នុងសិក្ខាសាលានេះរួមមាន អ្នកស្រាវជ្រាវ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកពាក់ព័ន្ធ សរុបទាំងអស់ ៥៧នាក់។
គោលបំណងសំខាន់គឺពិនិត្យឡើងវិញឱ្យបានលម្អិតផែនការយុទ្ធសាស្រ្តរយៈពេល១០ឆ្នាំ អនុលោមទៅនឹងយុទ្ធសាស្រ្តរបស់ក្រសយងអប់រំ យុវជន និងកីឡា ២០២១-២០៣០ និងសភាពការណ៍បច្ចុប្បន្ន។
មានប្រសាសន៍បើកសិក្ខាសាលា ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់អ្នកស្រាវជ្រាវតិចណូនិងលោកគ្រូ-អ្នកគ្រូ បុគ្គលិកទាំងអស់ ដែលបានខិតខំធ្វើការប្រកបដោយការទទួលខុសត្រូវខ្ពស់។ ឯកឧត្តមក៏បានបញ្ជាក់ថាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានចាប់ផ្តើមពីចំណុចមួយដែលលំបាក ពីគ្មានអ្វីៗទាំងអស់ មកមានឈ្មោះបោះសម្លេង និងមានសាខា នៅត្បូងឃ្មុំ កំពង់ចាម និងវិមានឈ្នះ-ឈ្នះ។ ឯកឧត្តមបានបន្ថែមថា៖ “យើងក៏ចូលរួមជាមួយគម្រោងដ៏ធំមួយ គឺ STEM សម្រាប់សិស្សវិទ្យាល័យ ដោយមានការសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ។ ជោគជ័យមួយទៀតគឺចំនួនអាហារូបករណ៍ Eiffel សម្រាប់និសិ្សតតិចណូ ចំនួន៩ /១៣ “។
ជោគជ័យទាំងអស់នេះបញ្ជាក់យ៉ាងច្បាស់អំពើសមត្ថភាពពិតប្រាកដ របស់សាលាតិចណូយើង។ ឯកឧត្តមសង្ឃឹមយ៉ាងម៉ុតមាំថាសាលាតិចណូអាចធ្វើបានដើមី្បក្លាយជាគ្រឹះស្ថានឧត្តមសិក្សាកំរិតអន្តរជាតិ និងប្រកាសបើកសិក្ខាសាលាចាប់ពីពេលនេះតទៅ។


































































